Day: April 6, 2020

តើជំនួយរបស់ខ្ញុំមកពីណា ក្នុងពេលដែល Covid-19 កំពុងតែរាតត្បាត?

តើ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរូណា បាន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ដូច​ម្តេច​? តើ​អ្នក​មាន​អារម្មណ៍​ប្រយ័ត្ន​ប្រយែងជាង​មុន មាន​អារម្មណ៍​ព្រួយ​បារម្ភ ឬ​មាន​ការ​ភ័យ​ខ្លាច ឬ​ក៏​តក់​ស្លត់ ដូច​មនុស្ស​ជា​ច្រើន ដែល​បាន​ប្រញាប់​ប្រញាល់ទិញ​ស្បៀង​អាហារ​ទុក នៅ​ផ្សា​ទំនើប​កាល​ពី​ពេល​ថ្មី​ៗ​នេះ ជា​ពិសេស​នៅ​តាម​បណ្តា​ប្រទេស​ជឿន​លឿន​ជា​ច្រើន?

ចុះ​បើ​សិន​ជា​អ្នក​ដឹង​ថា មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​មិត្ត​ភក្តិ​ណា​ម្នាក់​បាន​ឆ្លង​មេរោគ​Covid-19​នេះ? តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច?

វិបត្តិ​នេះ​មាន​ផល​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង​មក​លើ​អារម្មណ៍​របស់​ខ្ញុំ​ផ្ទាល់ បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ប្អូន​ថ្លៃ​ស្រី​ខ្ញុំ និង​កូន​ស្រី​របស់​គាត់ បាន​ទៅ​ថ្វាយ​បង្គំ​ព្រះ​ នៅ​ព្រះ​វិហារ​មួយ​កន្លែង…

កម្លាំងនៅក្នុងទុក្ខលំបាក

កាល​ពី​ឆ្នាំ ១៩៤៨ លោក​ហាឡាន ប៉ូប៉ូវ(Harlan Popov) ជា​គ្រូ​គង្វាល​នៃ​ព្រះ​វិហារ​ដែល​ថ្វាយ​បង្គំ​លួចលាក់ ត្រូវ​គេ​នាំ​ខ្លួន​ពី​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី “ធ្វើ​ការ​សាក​សួរ​បន្តិច​បន្តួច”។ ពីរ​សប្តាហ៍​ក្រោយ​មក គាត់​ក៏​ត្រូវ​គេ​សួរ​ចម្លើយ​២៤​ម៉ោង ដោយ​គ្មាន​អាហារ​បរិភោគ អស់​រយៈ​ពេល​១០​ថ្ងៃ។ រៀង​រាល់​ពេល​ដែល​គាត់​បដិសេធ​ថា គាត់​មិន​មែន​ជា​ចារបុរស  គាត់​ត្រូវ​គេ​វាយ​ដុំ។  លោក​ប៉ូប៉ូវ​មិន​គ្រាន់​តែ​បាន​រួច​ជីវិត នៅ​ក្នុង​ការ​បៀត​បៀន​ដ៏​ព្រៃ​ផ្សៃ​ប៉ុណ្ណោះ​ឡើយ តែ​ថែម​ទាំង​បាន​នាំ​អ្នក​ទោស​ដទៃ​ទៀត ឲ្យ​ជឿ​ព្រះ​យេស៊ូវ​ផង​ដែរ។ ទី​បំផុត ១១​ឆ្នាំ​ក្រោយ​មក គាត់​ក៏​ត្រូវ​បាន​គេ​ដោះ​លែង ហើយ​ក៏​បាន​បន្ត​ផ្សព្វ​ផ្សាយ​ជំនឿ​របស់​គាត់ ហើយ​២​ឆ្នាំ​ក្រោយ​មក គាត់​អាច​ចាក​ចេញ​ពី​ប្រទេស​គាត់ ដើម្បី​ជួប​ជុំ​គ្រួសារ។ នៅ​ឆ្នាំ​បន្ទាប់ គាត់​ក៏បាន​ចំណាយ​ពេល​ផ្សាយ​ដំណឹង​ល្អ និង​រៃ​អង្គាស​ប្រាក់ ដើម្បី​ចែក​ព្រះ​គម្ពីរ នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​គេ​បិទ​មិន​ឲ្យ​ផ្សាយ​ដំណឹង​ល្អ។

លោក​ប៉ូប៉ូវ​ត្រូវ​គេ​បៀត​បៀន ដោយ​សារ​ជំនឿ​របស់​គាត់ គឺ​មិន​ខុស​ពី​អ្នក​ជឿ​ព្រះយេស៊ូវ ជា​ច្រើន​រាប់​មិន​អស់ ក្នុង​ប្រវត្តិ​សាស្រ្ត។ មុន​ពេល​ព្រះ​គ្រីស្ទ​ត្រូវ​គេ​ធ្វើ​ទណ្ឌ​កម្ម រហូត​ដល់​អស់​ព្រះ​ជន្ម និង​មុនពេល​អ្នក​ដើរ​តាម​ទ្រង់​ជួប​ការបៀត​បៀន ទ្រង់​មាន​បន្ទូល​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀត​បៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ”​(ម៉ាថាយ ៥:១០)។ ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ទៀត​ថា “អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ”(ខ.១១)។

“តើ​មាន​ពរ​មែន​ឬ?” តើ​ព្រះ​បន្ទូល​ព្រះ​អង្គ​ក្នុង​បទ​គម្ពីរ​នេះ មាន​ន័យ​ដូច​ម្តេច? ត្រង់​ចំណុច​នេះ ព្រះ​អង្គ​កំពុង​តែ​មាន​បន្ទូល​សំដៅ​ទៅ​លើ​ភាព​ពេញ​លេញ ក្តី​អំណរ និង​ការ​កម្សាន្ត​ចិត្ត…